៧​ឃ្លា ​​​បុគ្គល​ជោគជ័យ​នានា​​មិន​ដែល​និយាយ​

share on facebook
​ភាព​ជោគជ័យ​​​ មិន​មែន​ជា​អ្វី​ដែល​អាច​សម្រេច​​បាន​តែ​​មួយ​ថ្ងៃ ឬ​មួយ​យប់​បាន​ទេ​ ​តែ​ត្រូវ​​ឆ្លងកាត់​​​​បរាជ័យ​​​គ្រប់​​​រសជាតិ​​ជាមុន​សិន​។ ​​អ្នក​ចង់​​ទទួល​បាន​ជោគជ័យ ​​ត្រូវ​​ធ្វើការ​យ៉ាង​លំបាក ​ចំណាយ​ពេល​វេលា​យូរ ​និង​ការ​តាំង​ចិត្ត​ខ្ពស់។

mark-zuckerberg-facebook-722x406
ស្ថាបនិក Facebook លោក Mark Zuckerberg

​រាល់​​​មេដឹកនាំ ​សហគ្រិន ​និង​​ឧត្ដម​ជន​​ជោគជ័យ​​​នានា ​តែង​តែ​មាន​​​​​ផ្លូវ​ដើរ​រៀង​ៗ​​ខ្លួន​​ ប៉ុន្តែ​​គោល​ដៅ​តែ​មួយ​គឺ​ទៅ​រក​​ភាព​ជោគជ័យ។ មាន​កត្តា​ជាច្រើន​ ​​ដែល​បាន​ចង​​​បុគ្គល​ជោគជ័យ​ទាំង​នេះ​​ឲ្យ​ដើរ​ឆ្ពោះ​ទៅ​គោល​ដៅ​​រួម​ ​ដោយ​ខ្លះ​​​ចំណាយ​ពេលវេលា​​តិច និង​ខ្លះ​​ចំណាយ​ពេល​​​វែង​ឆ្ងាយ។

​សៀវភៅ​​របស់​អ្នក​និពន្ធ​លោក Steve Siebold ​​​មាន​ចំណង​ជើង​​ថា “How Rich People Think” ​បាន​​​សម្ភាស​​​មហាសេដ្ឋី​​ជាង​​មួយ​ពាន់​នាក់ ​រយៈ​ពេល​ជាង ៣​ទសវត្ស ​​ ដើម្បី​​​​​ចង់​ដឹង​ថា​អ្វី​​ធ្វើ​​ឲ្យ​ពួក​គេ​ជោគជ័យ​ មាន​ទ្រព្យ​ច្រើន​ជាង​មនុស្ស​ធម្មតា​បែប​នេះ។

ចម្លើយ​​ដែល​រក​បាន​​​នោះ​គឺ​​ពិត​ជា​សាមញ្ញ។ Steve ​​រក​ឃើញ​ថា​ វា​គ្មាន​អ្វី​ជា​បញ្ហា​​ទេ​ មិន​ថា​អ្នក​កើត​​នៅ​ទី​ណា ​ត្រកូល​ក្រខ្សត់​យ៉ាង​ណា​ ​អ្វី​ដែល​​នាំ​​​​ឲ្យ​ក្លាយ​ជា​មហាសេដ្ឋី ​កើត​ចេញ​ពី​ចិត្ត​គំនិត​ ការ​គិត ដែល​ជួយ​ជំរុញ​​​ឲ្យ​ពួកគេ​ឈាន​ដល់​គោលដៅ​។

​មុន​ទៅ​ដល់​គោល​ដៅ​ទាំង​នោះ ​​បុគ្គល​ល្បី​នានា ​មិន​ដែល​និយាយ​ឃ្លា​ទាំង ៧​ខាង​ក្រោម​នេះ​ឡើយ ព្រោះ​វា​​នឹង​ធ្វើ​ឲ្យ​រាំង​ដំណើរ​​​ ចំពោះ​គោល​ដៅ​ពួកគេ។

១. “ខ្ញុំ​ស្អប់​​​ការងារ​របស់​ខ្ញុំ”
​ពាក្យ​ស្អប់​ការងារ​នេះ មាន​ន័យ​ថា​​អ្នក​ស្អប់​ក្រុមហ៊ុន ​ស្អប់​ថៅកែ​ក្រុមហ៊ុន ដូច​នេះ​​អ្នក​​​ពុំ​ពេញ​ចិត្ត​ធ្វើ​អ្វី​មួយ ឲ្យ​អស់​​លទ្ធភាព​ខ្លួន​មាន​ឡើយ។ ឃ្លា​មួយ​នេះ​ ​ត្រូវ​​​គេ​ប្រុង​ប្រយ័ត្ន​​ជា​ខ្លាំង ​ទោះ​ស្ថិត​ក្នុង​ស្ថាន​ភាព​អាប់អួ​ ធុញថប់​ ​​​មួរ​ម៉ៅ​ក្ដៅ​ក្រហាយ​យ៉ាងណា​ក៏ដោយ​ ចៀស​វាង​​កុំ​និយាយ​​ពាក្យ​នេះ។

២. “​វា​មិន​យុត្តិធម៌”
​ឃ្លា​​នេះ ​​ចង់​ចង់​មាន​ន័យ​ថា ពេល​មិត្ត​រួម​ការ​ងារ​​ទទួល​បាន​ការ​កោតសរសើរ​ ​រង្វាន់​លើក​ទឹក​ចិត្ត​ណា​មួយ​ ​​​អ្នក​មិន​គួរ​​និយាយ​ថា​មិន​យុត្តិធម៌​សម្រាប់​​ខ្លួន​ឡើយ ​ផ្ទុយ​ទៅវិញ​អ្នក​ត្រូវ​ប្រឹង​ប្រែង​​ធ្វើ​ការ​​បន្ថែម​​ ​សម្រេច​បាន​ស្នាដៃ​​ណា​មួយ​​​​​ឲ្យ​លេច​ធ្លោ​ដូច​គេ។
​​

៣. ​ “ខ្លាច​ការ​រក​ឃើញ​ថ្មីៗ”
​ការ​ច្នៃ​ប្រឌិត​​​បង្កើត​ថ្មី ​​គឺ​ជា​លក្ខណៈសម្បត្តិ​​​​សំខាន់​មួយ​របស់​​បុគ្គល​ជោគជ័យ។ ​អ្នក​ត្រូវ​តែ​រៀន​​ទទួល​យក​នូវ​អ្វី​ដែល​ថ្មី និង​​​​មិន​ត្រូវ​ខ្លាច​ធ្វើ​អ្វី​​​​ដោយ​មាន​ភាព​ច្នៃ​ប្រឌិត​ឡើយ។ ​គ្មាន​នរណា​ម្នាក់​​អាច​សម្រេច​​​​ភាព​ជោគជ័យ ​ដោយ​មិន​​មាន​ធ្វើ​​អ្វី​ថ្មី​ប្លែក​គេ​​នោះ​ទេ។ ឧទាហរណ៍ អតីត​​ស្ថាបនិក Apple ​លោក​ Steve Jobs ​ស្រាប់​ ​លោក​​មាន​មហិច្ឆតា​​ក្នុង​ការ​រក​របស់​ថ្មី​​​ ដែល​នាំ​ដល់​ការ​បង្កើត​ iPhone និង iPad ​ធ្វើ​ឲ្យ​ផ្លាស់​ប្ដូរ​ពិភព​លោក​​ដល់​បច្ចុប្បន្ន។

358656-steve-jobs

៤. “វា​មិន​មែន​​​ការងារ​របស់​ខ្ញុំ​ទេ”
​​​​​បុគ្គល​ជោគ​ជ័យ តែង​តែ​ប្រកាន់​ខ្ជាប់​​​ទ្រឹស្ដី​​សំខាន់​មួយ​ថា ​”ប្រសិន​បើ​អ្នក​ពិត​ជា​ជោគជ័យ ​អ្នក​​​ប្រាកដ​​ជួយ​អ្នក​ដទៃ​​ឲ្យ​ជោគ​ជ័យ​​​​តាម​ខ្លួន​ដែរ​ហើយ”។ ​ដូច​ឃ្លា​មហាសេដ្ឋី​ Warren Buffett​​ និយាយ​ថា “​មនុស្ស​​ម្នាក់​អាច​ជ្រក​ម្លប់​បាន ​ដោយ​សារ​តែ​មាន​​​មនុស្ស​ម្នាក់​ទៀត​​បាន​ដាំ​​ដើម​ឈើ​នោះ​ជា​យូរ​មក​ហើយ”។

warren-buffett

​ចំណែក​ការ​ងារ​ក៏​ដូច​គ្នា​នោះ​ដែរ ​ប្រសិន​​បើ​​នៅ​​​តែ​ប្រកាន់​ថា​​មិន​មែន​កិច្ច​ការ​ខ្លួន​ ​ខ្លួន​​ជួយ​មិន​បាន​ទេ ​នោះ​ជា​គំនិត​​​គិត​មិន​បាន​វែង​ឆ្ងាយ​។ ​អ្នក​គួរ​តែ​​សាកល្បង​​នូវ​កិច្ច​ការ​​ថ្មីៗ ​​ដែល​ឱកាស​ហុច​ឲ្យ។​​


៥. “ខ្ញុំ​មិន​អាច​ធ្វើ​បាន​ទេ​”
​​​គ្មាន​​រឿង​​អ្វី​​​ថា​មនុស្ស​មិន​អាច​ធ្វើ​​បាន​ទេ។ ​​​មនុស្ស​ជោគ​ជ័យ​​​​ មិន​​ដែល​ត្អូញត្អែរ​ ​អំពី​​​​រនាំង​ឧបសគ្គ​​ទេ​ជំនួស​មក​វិញ ​ពួក​គេ​ព្យាយាម​រក​​​​ផ្លូវ​​ចេញ​​ជុំវិញ​​ឧបសគ្គ​​​ទាំង​នោះ ​ដោយ​​ប្រើ​ភាព​​ប៉ិន​ប្រសព្វ​ច្នៃ​ប្រឌិត​ដែល​ខ្លួន​គេ​អាច​ធ្វើ​បាន។ ​ពាក្យ “​មិន​អាច, ​នឹង​មិន, ​ទៅ​មិន​រួច” ​ជា​​ឃ្លា​​កម្រ​ត្រូវ​បាន​គេ​ឮ​ចេញ​ពី​មាត់​​បុគ្គល​ទាំង​នោះ​ណាស់។ ​ពួក​គេ​​​​ដឹង​ច្បាស់​ថា ​ការ​ត្អូញត្អែរ​ ការ​ទួញ ​​នឹង​​​មិន​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​ពួកគេ​បាន​ឡើយ។

៦. “​ខ្ញុំ​​​អាច​មាន​ក្ដី​សោក​ស្ដាយ”
​បុគ្គល​ជោគ​ជ័យ​​នានា​ ​​​ពេល​ខ្លួន​​ជួប​បរាជ័យ​​​មិន​ដែល​និយាយ​​ពាក្យ​សោក​ស្ដាយ ​ឬ​មាន​វិប្បដិសារី​ឡើយ ​តែ​ត្រូវ​ក្រោក​ឈរ​​​​ព្យាយាម​ម្ដង​ទៀត ​ដោយ​ដើរ​លើ​ផ្លូវ​ថ្មី​ផ្សេង​មួយ។

៧. “​​ ខ្ញុំ​គ្មាន​ជម្រើស​ទេ”
​​ការ​និយាយ​​ឃ្លា​​​ថា​ “​​ការ​ងារ​នេះ​​ ​ជា​ការ​ងារ​គ្មាន​ជម្រើស​​” ​​​ គឺ​​​ជា​​​ការ​ចាត់​ទុក​ខ្លួន​អ្នក​ដូច​​ជន​រងគ្រោះ​មួយ​រូប​ដែរ ​​ហើយ​អ្នក​មិន​មាន​​កម្លាំង​ចិត្ត​ចំពោះ​បរិយាកាស​​ការ​ងារ​ឡើយ។ ​ផ្ទុយ​មក​វិញ​ ការ​ងារ​ដែល​​កំពុង​ធ្វើ​ ​ជា​ការងារ​​អ្នក​ស្រលាញ់​ខ្លាំង​ ​​និង​ចូល​ចិត្ត​បំផុត៕

Beck3-02

Post a Comment

 
Top