១) សៀវភៅ How to Win Friends & Influence People និពន្ធ​ដោយ​លោក Dale Carnegie ត្រូវ​បាន​លក់​អស់​ច្រើន​ជាង​ ១៥ លាន​ក្បាល បោះ​ពុម្ព​តាំង​ពី​ឆ្នាំ ១៩៣៦ រៀបរាប់​ពី​គំនិត​រាប់​លាន​របស់​បុគ្គល​ដែល​ជោគជ័យ​ក្នុង​អាជីវកម្ម​ និង នៅ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន។
 ២) សៀវភៅ Business Adventures និពន្ធ​ដោយ​លោក John Brooks លោក​បាន​ផ្តល់​នូវ​ភាព​លម្អិត​ជា​ច្រើន​ដែល​លោក​បាន​សង្កេត​មើល​ឃើញ​ នៅ​ការ​ធ្លាក់​ចុះ​ផ្នែក​ទីផ្សារ​យ៉ាង​អាក្រក់​នៅ​ក្នុង​ឆ្នាំ ១៩៦២។


 ៣) សៀវភៅ Rich Habits រៀប​រាប់​ពី​បញ្ហា​សេដ្ឋកិច្ច និង បញ្ហា​វិបត្តិ​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន រួម​ទាំង​ការ​ផ្តល់​ដំបូន្មាន​មួយ​ចំនួន​ជួយ​ឲ្យ​ពួក​គេ​សម្រេច​បាន​ភាព​ជោគជ័យ​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន។ សៀវភៅ Rich Habits ក៏​រៀប​រាប់​ផង​ដែរ​ពី​អាថ៌កំបាំង​ដើម្បី ទទួល​បាន​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ។


 ៤) សៀវភៅ Change Your Habits, Change Your Life និពន្ធ​ដោយ​លោក Tom Corley លោក​បាន​ស្រាវជ្រាវ​ ពី​ទម្លាប់​របស់​ពួក​មហាសេដ្ឋី​ជោគជ័យ​ជា​ច្រើន​នៅ​ជុំវិញ​ពិភព​លោក។ លោក Tom Corley ក៏​បាន​កំណត់​នូវ​ទម្លាប់​សំខាន់​មួយ​ចំនួន​ដើម្បី​ជួយ​ធ្វើ​មនុស្ស​ធម្មតា​ ក្លាយ​ទៅ​ជា​បុគ្គល​ដែល​មាន​ទម្លាប់​ដូច​ពួក​មហាសេដ្ឋី​ ដើម្បី​ធ្វើ​ឲ្យ​ជីវិត​ពួក គេ​មាន​ការ​ផ្លាស់​ប្តូរ​ល្អ​ប្រសើរ។



 ៥) សៀវភៅ The 7 Habits of Highly Effective People និពន្ធ​ដោយ​ Stephen R. Covey ដោយ​លោក​បាន​ណែនាំ​នូវ​គោលការណ៍​ជា​ច្រើន​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទម្លាប់​ផ្ទាល់​ខ្លួន ក៏​ដូច​ជា​ការ​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​សង្គម។


 ៦) សៀវភៅ 101 Crucial Lessons They Don't Teach You in Business School និពន្ធ​ដោយ Chris Haroun ដោយ​សៀវភៅ​នេះ​សូម្បី​តែ​គេហទំព័រ Forbes ចាត់​ទុក​សៀវភៅ​នេះ​ជា​សៀវភៅ ទី ១ ក្នុង​ចំណោម​សៀវភៅ​កំពូល​ទាំង ៦ ដែល​សហគ្រិន​គ្រប់​រូប​គួរ​អាន។ សៀវភៅ​នេះ​ផ្តល់​ឲ្យ​អ្នក​អាន​ នូវ​ទ្រឹស្ដី និង ពី ​របៀប​ការ​អនុវត្តន៍​ក្នុង​ទិដ្ឋភាព​ជាក់​ស្តែង ដែល​អ្នក​អាច​យក​ទៅ​ប្រើប្រាស់​ នៅ​ក្នុង​បញ្ហា​ជាក់​ស្តែង​បាន។


Next
This is the most recent post.
Previous
Older Post

Post a Comment

 
Top