១) សៀវភៅ How to Win Friends & Influence People និពន្ធដោយលោក Dale Carnegie ត្រូវបានលក់អស់ច្រើនជាង ១៥ លានក្បាល បោះពុម្ពតាំងពីឆ្នាំ ១៩៣៦ រៀបរាប់ពីគំនិតរាប់លានរបស់បុគ្គលដែលជោគជ័យក្នុងអាជីវកម្ម និង នៅក្នុងជីវិតផ្ទាល់ខ្លួន។
២) សៀវភៅ Business Adventures និពន្ធដោយលោក John Brooks លោកបានផ្តល់នូវភាពលម្អិតជាច្រើនដែលលោកបានសង្កេតមើលឃើញ នៅការធ្លាក់ចុះផ្នែកទីផ្សារយ៉ាងអាក្រក់នៅក្នុងឆ្នាំ ១៩៦២។
៣) សៀវភៅ Rich Habits រៀបរាប់ពីបញ្ហាសេដ្ឋកិច្ច និង បញ្ហាវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួន រួមទាំងការផ្តល់ដំបូន្មានមួយចំនួនជួយឲ្យពួកគេសម្រេចបានភាពជោគជ័យហិរញ្ញវត្ថុផ្ទាល់ខ្លួន។ សៀវភៅ Rich Habits ក៏រៀបរាប់ផងដែរពីអាថ៌កំបាំងដើម្បី ទទួលបានជោគជ័យផ្នែកហិរញ្ញវត្ថុ។
៤) សៀវភៅ Change Your Habits, Change Your Life និពន្ធដោយលោក Tom Corley លោកបានស្រាវជ្រាវ ពីទម្លាប់របស់ពួកមហាសេដ្ឋីជោគជ័យជាច្រើននៅជុំវិញពិភពលោក។ លោក Tom Corley ក៏បានកំណត់នូវទម្លាប់សំខាន់មួយចំនួនដើម្បីជួយធ្វើមនុស្សធម្មតា ក្លាយទៅជាបុគ្គលដែលមានទម្លាប់ដូចពួកមហាសេដ្ឋី ដើម្បីធ្វើឲ្យជីវិតពួក គេមានការផ្លាស់ប្តូរល្អប្រសើរ។
៥) សៀវភៅ The 7 Habits of Highly Effective People និពន្ធដោយ Stephen R. Covey ដោយលោកបានណែនាំនូវគោលការណ៍ជាច្រើន ក្នុងការដោះស្រាយបញ្ហាទម្លាប់ផ្ទាល់ខ្លួន ក៏ដូចជាការចូលរួមដោះស្រាយបញ្ហាសង្គម។
៦) សៀវភៅ 101 Crucial Lessons They Don't Teach You in Business School និពន្ធដោយ Chris Haroun ដោយសៀវភៅនេះសូម្បីតែគេហទំព័រ Forbes ចាត់ទុកសៀវភៅនេះជាសៀវភៅ ទី ១ ក្នុងចំណោមសៀវភៅកំពូលទាំង ៦ ដែលសហគ្រិនគ្រប់រូបគួរអាន។ សៀវភៅនេះផ្តល់ឲ្យអ្នកអាន នូវទ្រឹស្ដី និង ពី របៀបការអនុវត្តន៍ក្នុងទិដ្ឋភាពជាក់ស្តែង ដែលអ្នកអាចយកទៅប្រើប្រាស់ នៅក្នុងបញ្ហាជាក់ស្តែងបាន។
Home
»
»Unlabelled
» គេហទំព័រ Business Insider ណែនាំសៀវភៅល្អបំផុត ៦ ក្បាលសម្រាប់ខែមីនាដែលអ្នកគួរតែអាន
Subscribe to:
Post Comments (Atom)
Post a Comment